តើ​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​ទទួល​ខុសត្រូវ​យ៉ាងណា​រឿង​យុត្តិធម៌​សម្រាប់ ឃាតកម្ម​លើ​លោក​ លិម គិមយ៉ា?​

វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី​នៅ​យប់​ថ្ងៃទី​១៨ ​ខែ​កុម្ភៈ ​នេះ​ ពិភាក្សា​លើ​ដំណើរ​ការ​ផ្លូវ​ច្បាប់​ដើម្បី​វែកមុខ​អ្នក​ពាក់ព័ន្ធ​ដែល​ជា​មេ​គំនិត​បញ្ជា​ឱ្យ​បាញ់​សម្លាប់​លោក​ ​លិម គិមយ៉ា​ បាន​ជាប់​គាំង​នៅ​ត្រឹម​អាជ្ញាធរ​កម្ពុជា។​ ​ ​តើ​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​ទទួល​ខុសត្រូវ​យ៉ាងណា​រឿង​យុត្តិធម៌​សម្រាប់​ឃាតកម្ម​លើ​លោក លិម គិមយ៉ា ?​ ​ ​ ​កម្មវិធី​នេះ​សម្របសម្រួល​ដោយ​លោកស្រី ​សុជីវី ​ហើយ​យើង​មាន​វាគ្មិន​២​រូប​គឺ​លោក​ វ៉ន ចាន់ឡូត​ អ្នក​ជំនាញ​ផ្នែក​ច្បាប់​ និង​អភិបាលកិច្ច​តាម​បែប​ប្រជាធិបតេយ្យ​ និង​លោក​ សឹង សែនករុណា ​ប្រធាន​អង្គការ​លទ្ធិប្រជាធិបតេយ្យ​ខ្មែរ​ប្រចាំ​ប្រទេស​អូស្រ្តាលី។​ ​ ​សូមទស្សនា​​វេទិកា​អ្នក​ស្តាប់វិទ្យុ​អាស៊ីសេរី​ទាំងស្រុង​ដូច​តទៅ៖