ថៅកែរោង​ចក្រ​មួយ​ចំនួន​ «តែងប្រើកិច្ចសន្យាខ្លី ដើម្បី​បញ្ឈប់​សហជីព និង​កម្មករ»

ថៅកែរោង​ចក្រ​មួយ​ចំនួន​ «តែងប្រើកិច្ចសន្យាខ្លី ដើម្បី​បញ្ឈប់​សហជីព និង​កម្មករ» --- សហព័ន្ធសហជីពឯករាជ្យ អ៊ីនទូហ្វី (INTUFE) បាន​​រៀប​ចំ​សន្និបាត​ប្រចាំ​ឆ្នាំ ក្នុង​នោះ​មាន​ថ្នាក់​ដឹកនាំមកពីតាមបណ្ដា​រោងចក្រ ចំនួន២០ នាក់។ ប្រធាន​សហព័ន្ធសហជីពឯករាជ្យ អ៊ីនទូហ្វី លោក រី សិទ្ធិណែត ថា បច្ចុប្បន្ន​នេះ​ ថៅកែ​រោង​ចក្រមួយ​ចំនួន​តែង​ប្រើកិច្ចសន្យា​ផ្សេងៗ ដើម្បី​បញ្ឈប់ សហជីព និង​កម្មករ​ចេញពី​កន្លែង​ការងារ​នៅ​ពេល​ដែល​ពួកគាត់​ទាំង​នោះ​ ចង់​បង្កើត​សហជីព៕​