រំលងទៅមាតិកាចម្បងកាសែត ខេមបូឌា ដេលី បិទទ្វារបន្ទាប់ពីដំណើរការផ្សាយរយៈពេល ២៤ឆ្នាំ នៅកម្ពុជា
កាសែតខេមបូឌាដេលី ដែលជាសារព័ត៌មានឯករាជ្យ បោះពុម្ពលេខចុងក្រោយ នៅថ្ងៃទី៤ កញ្ញា បន្ទាប់ពីខ្លួនបានដំណើរការចំនួន២៤ឆ្នាំ និង១៥ថ្ងៃ នៅប្រទេសកម្ពុជា ក្រោយពីមិនមានដំណោះស្រាយស្ដីពីរឿងពន្ធជាង៦លានដុល្លារសហរដ្ឋអាមេរិក ដែលកាសែតនេះ អះអាងថា ជាគំនាបផ្នែកនយោបាយ។ ការអះអាងនេះ ត្រូវបានរដ្ឋាភិបាលបដិសេធ។ ចំណែកអ្នកវិភាគ យល់ថា ការឈប់ផ្សាយនេះ គឺទាក់ទងនឹងរឿងបោះឆ្នោតឆ្នាំ២០១៨។