គណៈកម្មាធិការ​ទំនាក់ទំនង​បរទេស​នៃ​ព្រឹទ្ធសភា​អាមេរិក សម្រេច​បញ្ជូន​សេចក្តីស្នើច្បាប់​ដាក់ទណ្ឌកម្ម​ជាក់លាក់​លើ​មន្ត្រី​កម្ពុជា ទៅ​ព្រឹទ្ធសភា​ដើម្បីអនុម័ត

#សម្រង់សម្តីសំខាន់ៗ៖ ប្រធាន​គណៈកម្មាធិការ​ទំនាក់ទំនង​បរទេស លោក បប់ ម៉ឺណេនដេស៍ (Bob Menendez) មាន​ប្រសាសន៍​ប្រាប់​ក្រុមអ្នកយកព័ត៌មាន​ក្រោយ​គណៈកម្មាធិការ​របស់លោក​បាន​សម្រេច​ជាផ្លូវការ​បញ្ជូន​សេចក្តីស្នើច្បាប់​ដាក់ទណ្ឌកម្ម​ជាក់លាក់​លើ​មន្ត្រីជាន់ខ្ពស់​កម្ពុជា ទៅ​ព្រឹទ្ធសភា​ពេញអង្គ​ដើម្បី​អនុម័ត ថា សេចក្តីស្នើច្បាប់នេះ គឺជា​កិច្ចប្រឹងប្រែង​ដ៏សម្បើមមួយ​ក្នុងការ​ជួយជ្រោមជ្រែង​ទៅដល់​ប្រទេសកម្ពុជា​ដើម្បី​កសាង​នូវ​ស្ថាប័ន​ប្រជាធិបតេយ្យ និង​សន្តិភាព​ ព្រមទាំង​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត និង​ឆន្ទៈ​ដ៏​មោះមុត​របស់​សហរដ្ឋអាមេរិក​ដើម្បី​សម្រេចបាន​នូវ​គោលដៅ​នេះ។