រំលងទៅមាតិកាចម្បងក្រុមហ៊ុន Meta ពិចារណាដាក់បម្រាមមិនឱ្យលោក ហ៊ុន សែន ប្រើហ្វេសប៊ុក និងអ៊ីនស្តាក្រាម ៦ខែ
ក្រុមប្រឹក្សាភិបាលត្រួតពិនិត្យខ្លឹមសារអនឡានរបស់ក្រុមហ៊ុន Meta សម្រេចឱ្យក្រុមហ៊ុននេះដាក់បម្រាមផ្អាកមិនឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រើប្រាស់ទំព័រហ្វេសប៊ុក (Facebook) និងអ៊ីនស្តាក្រាម (Instagram) ផ្លូវការរបស់លោករយៈពេល ៦ខែ។ ការសម្រេចនេះធ្វើឡើងក្រោយពីមានពាក្យបណ្តឹងប្រឆាំងនឹងការបង្ហោះសារញុះញង់បង្កប់ដោយអំពើហិង្សានយោបាយរបស់លោក ហ៊ុន សែន កាលពីពេលកន្លងទៅ។ សូមទស្សនានិងស្តាប់សេចក្តីរាយការណ៍ព័ត៌មាននេះដោយផ្ទាល់រវាងលោក ជុន ច័ន្ទបុត្រ និងលោក មាន ឫទ្ធិ៕