ពលរដ្ឋជាង៤០០នាក់តវ៉ាប្រឆាំងអាជ្ញាធរកាត់ដីស្រែចម្ការពួកគាត់ចូលទៅក្នុងតំបន់២

ពលរដ្ឋ នៅឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ លើកគ្នាតវ៉ា បន្ទាប់ពីអាជ្ញាធរបានកាត់ដីដែលពួកគាត់ធ្លាប់អាស្រ័យផលតាំងពីជាង៣០ឆ្នាំមុន បញ្ចូលជាដីតំបន់២។ ពលរដ្ឋបញ្ជាក់ថា ពួកគាត់ធ្លាប់អាស្រ័យផលលើដីនោះ តាំងពីឆ្នាំ១៩៨៣ ដែលរដ្ឋាភិបាលចែកឱ្យ សម្រាប់ពួកគាត់ធ្វើស្រែក្រោយចេញពីរបបខ្មែរក្រហម និងមិនមែនដីព្រៃដែលទើបនឹងកាប់ឆ្ការឡើយ ហើយអាជ្ញាធរមូលដ្ឋាន ក៏ធ្លាប់ហៅពលរដ្ឋឱ្យទៅធ្វើប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ដែរ។