ពលរដ្ឋខ្មែរ «ពិតជាមានអំណាចក្នុងការផ្លាស់ប្តូរ បើចេះធ្វើការរួមគ្នាដូចករណីនៅបង់ក្លាដេស្ហ»

អ្នកអត្ថាធិប្បាយនយោបាយ លោក គឹម សុខ ព្រមានថា ប្រសិនបើរដ្ឋាភិបាលក្រុងភ្នំពេញ មិនស្តាប់កង្វល់ និងដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋ ហើយបែរជាបន្តគំរាមប្រជាពលរដ្ឋនោះ លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត មិនអាចទប់ស្កាត់បំណងបាតុកម្មរបស់ប្រជាពលរដ្ឋបានរហូតឡើយ។