រំលងទៅមាតិកាចម្បងក្រុមអង្គការសង្គមស៊ីវិល និងកម្មករនាំគ្នាទៅលើកទឹកចិត្តតំណាងកម្មករដែលកំពុងជាប់ឃុំ
ក្រុមអង្គការសង្គមស៊ីវិល និងបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ (#Nagaworld) នាំគ្នាទៅមុខពន្ធនាគារព្រៃស(ម២)ផ្នែកស្ត្រី ដើម្បីលើកទឹកចិត្តដល់តំណាងសហជីពណាហ្គាវើលដ៍ ដែលហ៊ានលះបង់សេរីភាពផ្ទាល់ខ្លួន ដើម្បីប្ដូរយកសិទ្ធិការងារនៅកន្លែងធ្វើការ។
ពួកគេថ្លែងសារទាមទារឲ្យអាជ្ញាធរដោះលែងអ្នកជាប់ឃុំ១១នាក់ ឲ្យមានសេរីភាពវិញ ហើយពន្លឿនការដោះស្រាយបញ្ចប់វិវាទការងារនៃក្រុមហ៊ុនណាហ្គាវើលដ៍។
សូមអញ្ជើញលោកអ្នកនាងទស្សនាវីដេអូខ្លីអំពីរឿងនេះ