ស្ថានភាពរស់នៅពលរដ្ឋវាយថ្មភ្នំនៅ​ខេត្ត​កណ្ដាល​

ពលរដ្ឋ​​រស់​នៅ​ក្បែរ​ភ្នំ​យាយ​ទេព​នេះ​ ភាគ​ច្រើន​ប្រកប​របរ​វាយ​ថ្ម​ភ្នំ​ ដើម្បី​រក​ប្រាក់​ចិញ្ចឹម​ជីវិត​។​ ក្រុម​គ្រួសារ​មួយ​ចំនួន​សម្រេច​ចិត្ត ​បោះ​បង់​របរ​នេះ​ចោល​ ដោយ​សារ​តែ​ថ្ម​ភ្នំ​ពិបាក​វាយ​បំបែក​។ ទោះ​បី​ជា​អ្នក​ស្រុក​នៅ​តំបន់​នេះ ឈប់​វាយ​ថ្ម​ភ្នំ​ ហើយ​ងាក​ទៅ​រក​ការងារ​សំណង់​ដើម្បី​ដោះ​ស្រាយ​ជីវភាព​គ្រួសារ ប៉ុន្តែ​លោក តេស សូរ នៅ​តែ​ប្រកប​របរ​នេះ​ជា​រៀង​រាល់​ថ្ងៃ​។