រំលងទៅមាតិកាចម្បងសម្រង់សម្តីសំខាន់ៗ៖ អាជ្ញាធរខេត្តព្រះវិហារគំរាមប្រជាសហគមន៍ម្នាក់ឱ្យធ្វើកិច្ចសន្យាឈប់ផ្តល់បទសម្ភាសដល់វិទ្យុអាស៊ីសេរី
កាលពីថ្ងៃទី ២៧ កុម្ភៈ អាជ្ញាធរខេត្តព្រះវិហារបានដាក់សម្ពាធលោក ហៀម គឹមហុង ឱ្យឈប់ឈឺឆ្អាលរឿងដីធ្លី និងព្រៃឈើ ដែលកំពុងកើតមានច្រើននៅខេត្តព្រះវិហារ ដោយបង្គាប់ឱ្យលោកផ្តិតមេដៃសន្យាឈប់ផ្តល់បទសម្ភាសដល់វិទ្យុអាស៊ីសេរី និងបញ្ឈប់សកម្មភាពទាំងឡាយណា ធ្វើឱ្យខូចកិត្តិយសថ្នាក់ដឹកនាំ។ ប្រសិនបើពលរដ្ឋរូបនេះ មិនគោរពកិច្ចសន្យាទេ នឹងទទួលខុសត្រូវចំពោះមុខច្បាប់។
ការគំរាមកំហែងនេះ គឺបន្ទាប់ពីលោក បានផ្តល់បទសម្ភាសឱ្យវិទ្យុអាស៊ីសេរី រៀបរាប់ពីសកម្មភាពក្រុមហ៊ុន គ្លូប៊លហ្គ្រីន (ខេមបូឌា) (GLOBAL GREEN (CAMBODIA) កំពុងធ្វើអាជីវកម្មរ៉ែដែកប៉ះពាល់បរិស្ថាន និងដីស្រែចម្ការរបស់អ្នកភូមិជាច្រើនកន្លែងក្នុងខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង។
👉 អានអត្ថបទពិស្តារ៖ https://www.rfa.org/khmer/news/human-rights/preah-vihear-provincial-authorities-threaten-a-community-member-to-stop-giving-interviews-to-rfa-03012024110620.html