ពលរដ្ឋមានវិវាទដីធ្លីនៅបឹងតាមោកដើរចេញពីអង្គប្រជុំក្រោយអាជ្ញាធរខណ្ឌព្រែកព្នៅគំរាមឱ្យរុះរើផ្ទះ

ពលរដ្ឋមានវិវាទដីធ្លីនៅបឹងតាមោកជាង ១០០ នាក់ នាំគ្នាដើរចេញពីអង្គប្រជុំអំឡុងពេលអាជ្ញាធរខណ្ឌព្រែកព្នៅហៅពួកគាត់ ទៅចរចារឿងដីធ្លី។ ពួកគាត់ថា អាជ្ញាធរពុំបានចរចារកដំណោះស្រាយនោះទេ ផ្ទុយទៅវិញ បែរជាគំរាមពួកគាត់ឱ្យរុះរើផ្ទះចេញជាបន្ទាន់ បើពុំចង់មានបញ្ហា។