រំលងទៅមាតិកាចម្បងបុគ្គលិកណាហ្គាវើលដ៍ និងសហជីពជាង២០ ទាមទារឱ្យក្រសួងការងារបញ្ឈប់ការចោទប្រកាន់លើតំណាងសហជីពដែលឃ្លាំមើលវិវាទណាហ្គាវើលដ៍
ក្រុមកូដករណាហ្គាវើលដ៍ និងក្រុមសមាគម សហជីពមកពីចំនួន២៤ស្ថាប័ន ដែលមានគ្នាចំនួនជាង៥០នាក់ នៅព្រឹកថ្ងៃទី១១ ខែសីហា បានប្រមូលផ្តុំដាក់ញត្តិស្នើសុំឲ្យក្រសួងការងារ បញ្ឈប់ការចោទប្រកាន់ ការគំរាមកំហែង និងការលាបពណ៌ដោយគ្មានមូលដ្ឋានលើប្រធានសម្ព័ន្ធសហជីពកម្ពុជាអ្នកស្រី យ៉ាង សុភ័ណ្ឌ ពាក់ព័ន្ធនឹងការចូលរួម ឃ្លាំមើលការធ្វើកូដកម្មរបស់បុគ្គលិកណាហ្គាវើលដ៍កាលពីពេលថ្មីៗនេះ។ក្រៅពីនេះ ពួកគាត់ក៏ទាមទារឲ្យរដ្ឋមន្ត្រីក្រសួងការងារ ជួបជជែកដោះស្រាយវិវាទការងារនៅក្នុងក្រុមហ៊ុនណាហ្គាវើលដ៍ផងដែរ។