តុលាការ​វៀតណាម​កាត់ទោស​ព្រះសង្ឃ ៥អង្គ និង​សកម្មជន​ខ្មែរ​ក្រោម​ ៤នាក់ ឱ្យ​ជាប់​ពន្ធនាគារ​ចាប់ពី ២ឆ្នាំ ​ដល់ ៦ឆ្នាំ

តុលាការ​វៀតណាម កាល​ពី​ថ្ងៃ​ទី២៦ ខែវិច្ឆិកា ម្សិលម៉ិញ បាន​កាត់ទោស​ព្រះសង្ឃ ៥អង្គ និង​សកម្មជន​ខ្មែរ​ក្រោម​ ៤នាក់ ឱ្យ​ជាប់​ពន្ធនាគារ​ចាប់ពី ២ឆ្នាំ ដល់ ៦ឆ្នាំ ដោយ​ចោទប្រកាន់​ពី​បទ «កេង​ចំណេញ​លើ​សិទ្ធិ​សេរីភាព និង​លទ្ធិប្រជាធិបតេយ្យ» និង​បទ «ការ​ចាប់ខ្លួន ឃាត់ខ្លួន ឬ​ឃុំ​ខ្លួន​មនុស្ស​ដោយ​ខុស​ច្បាប់» តាម​ក្រម​ព្រហ្មទណ្ឌ​វៀតណាម។