រំលងទៅមាតិកាចម្បងខ្មែរក្រោមប្រារព្ធខួប៧៥ឆ្នាំដែលបារាំងកាត់ទឹកដីកម្ពុជាក្រោមឱ្យវៀតណាមត្រួតត្រា
សមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ និងអង្គការសមាគមខ្មែរក្រោមផ្សេងទៀតនៅថ្ងៃទី០៩ ខែមិថុនា បានធ្វើពិធីរំឭកខួបទី៧៥ឆ្នាំ ដែលបារាំងផ្ទេរទឹកដីកម្ពុជាក្រោមឱ្យវៀតណាមគ្រប់គ្រងដោយមានពលរដ្ឋ និងព្រះសង្ឃជាង៤រយអង្គនាក់ចូលរួមនៅវត្តសាមគ្គីរង្សី ហៅវត្តកម្ពុជាក្រោម ស្ថិតនៅខណ្ឌមានជ័យ រាជធានីភ្នំពេញ។