អាជ្ញាធររារាំងកូដករមិនឲ្យតវ៉ា​ដោយ​សន្តិវិធី នៅ​មុខ​អាគារ​ក្រុមហ៊ុន Naga World

អាជ្ញាធរ​ចម្រុះ​រាប់​រយ​នាក់​នៅ​រសៀល​ថ្ងៃទី២១ ខែមេសា បាន​បន្ត​ឡោមព័ទ្ធ​ និង​ស្រាក់​ដៃ​គ្នា​ស្ទាក់​ផ្លូវ​ បុគ្គលិក​កាស៊ីណូ​ណាហ្គាវើលដ៏ (NAGA World) ចំនួន ១៣៦នាក់ ដែល​ធ្វើ​ដំណើរ​ទៅ​តវ៉ា​ដោយ​សន្តិវិធី នៅ​មុខ​អាគារ​ក្រុមហ៊ុន។ កូដករ​ណាហ្គាវើលដ៏​ម្នាក់​ កញ្ញា សុខ រតនា ប្រាប់​វិទ្យុអាស៊ីសេរី​ ថា អាជ្ញាធរ​បាន ​បង្ខំ​កូដករ​ឲ្យ​ឡើង​រថយន្តក្រុង ៨គ្រឿង និង​ដឹក​យក​ទៅ​ទម្លាក់​នៅ​តំបន់​ស្ងាត់​ នៅ​សួន​សត្វ​សាហ្វារី​ ក្នុង​ខណ្ឌ​ព្រែកព្នៅ។ កញ្ញាបន្តថា ​រហូត​ដល់​ម៉ោង៥ល្ងាច​ ទើប​អាជ្ញាធរ​ដឹក​ពួកគាត់​មកទម្លាក់​នៅ​ទីលាន​ប្រជាធិបតេយ្យ​វិញ ដោយ​ឱ្យ​កូដករ​រក​មធ្យោបាយ​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ផ្ទះវិញ​ដោយ​ខ្លួនឯង៕