រំលងទៅមាតិកាចម្បងលោក ថាច់ សេដ្ឋា ស្នើតុលាការទម្លាក់បទចោទញុះញង់ពីរូបលោក
អនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ស្នើតុលាការក្រុងភ្នំពេញឱ្យទម្លាក់ចោលបទចោទញុះញង់ពីរូបលោកព្រោះលោកមិនបានប្រព្រឹត្ត ដូចការចោទប្រកាន់ទេ។ សំណើនេះធ្វើឡើងនៅពេលចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១០ ខែឧសភា សាកសួរ លោក ថាច់ សេដ្ឋា ជាលើកទី២ក្នុងសំណុំរឿងញុះញង់ ពាក់ព័ន្ធនឹងការថ្លែងសារនយោបាយរបស់លោកទៅកាន់អ្នកគាំទ្រនៅប្រទេសជប៉ុន កាលពីចុងឆ្នាំ២០២២ និងនៅប្រទេសកូរ៉េខាងត្បូងកាលពីដើមឆ្នាំ២០២៣ថា ការដឹកនាំប្រទេសដដែលៗមិនធ្វើឲ្យជាតិរីកចម្រើន និងចង់កែទម្រង់ប្រព័ន្ធតុលាការជាដើម។