ការសិក្សារកឃើញថា កម្មកររោងចក្រភាគច្រើនប្រឈមនឹងបំណុលវ័ណ្ឌក

ក្រុមអង្គការសង្គមស៊ីវិលរកឃើញថា កម្មករភាគច្រើនប្រឈមនឹងការជំពាក់បំណុលដោយសារតែម្ចាស់ប្រេនធំៗ ឬម៉ាកយីហោល្បីៗ ក្នុងទីផ្សារអន្តរជាតិ គិតតែប្រាក់ចំណេញរបស់ពួកគេ ក្នុងពេលមានវិបត្តិជំងឺកូវីដ-១៩ ។ កម្មកររោងចក្រ លើកឡើង ថា ពួកគេកាន់តែប្រឈម នឹងការលំបាក ផ្នែកជីវភាពដោយសារមិនបានធ្វើការងារថែមម៉ោង ហើយរោងចក្រផ្អាកដំណើរការជាញឹកញាប់ ។