ប្រជាពលរដ្ឋ​ច្រើន​រយ​នាក់​ ចូលរួម​ខួប ១​ឆ្នាំ នៃ​ឃាតកម្ម​លើ​រូប បណ្ឌិត កែម ឡី

ប្រជាពលរដ្ឋ​ជា​ច្រើន​រយ​នាក់​បាន​ចូលរួម​​គោរព​វិញ្ញាណក្ខន្ធ បណ្ឌិត កែម ឡី ក្នុង​ឱកាស​ខួប ១​ឆ្នាំ​នៃ​ឃាតកម្ម​លើ​រូប​បណ្ឌិត នៅ​ថ្ងៃ​អាទិត្យ​ទី​៩ កក្កដា នា​ស្រុក​កំណើត​របស់​លោក ស្ថិត​ក្នុង​ភូមិ​អង្គ​តាកុក ឃុំ​លាយបូ ស្រុក​ត្រាំ​កក់ ខេត្ត​តាកែវ ។   អ្នក​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​បាន​បញ្ចេញ​ទស្សនៈ​ផ្សេង​ៗ​គ្នា ទាក់ទិន​នឹងការទាមទារ​យុត្តិធម៌​សម្រាប់ បណ្ឌិត កែម ឡី ។