បន្ទប់​ស្ថានការណ៍​បោះឆ្នោត​វាយ​តម្លៃ​ថា ការ​បោះឆ្នោត​ល្អ​ជាង​មុន

បន្ទប់​ស្ថានការណ៍​ស្ដី​ពី​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ឆ្នាំ២០១៧ វាយ​តម្លៃ​លើ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ ចាប់​តាំង​ពី​អំឡុង​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត រហូត​ដល់​ការ​ប្ដឹង​សុំ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ ថា​មាន​ការ​ចាត់ចែង​ប្រសើរ​ជាង​មុន ប៉ុន្តែ​នៅ​តែ​ខ្វះ​យុត្តិធម៌ និង​មាន​ការ​រឹតត្បិត​សេរីភាព​បញ្ចេញ​មតិ ។