សាលារៀនមួយកន្លែងនៅតំបន់ដាច់ស្រយាលក្នុងខេត្តកោះកុង ខ្វះគ្រូបង្រៀន និងសម្ភារៈ​សិក្សា​

​សាលាបឋមសិក្សា​គង​ឆា​ ​ស្ថិតនៅ​ភូមិ​បាក់​អង្រុត​ ​ឃុំ​ដង​ពែង​ ​ស្រុកស្រែ​អំបិល​ ​ខេត្ត​កោះ​កុង​ ​ជា​សាលា​មួយ​នៅ​ទី​ជនបទ​ដាច់ស្រយាល​ ​និង​ឆ្ងាយ​ពី​ផ្ទះ​អ្នកភូមិ​ជាង​ ​១​០​គីឡូម៉ែត្រ​។​ ​សាលា​នេះ​ ​មាន​បន្ទប់រៀន​ចំនួន​ ​៣​ ​បន្ទប់​បណ្ណាល័យ​ ​១​ ​មាន​សិស្សា​ប្រមាណ​ជាង​ ​១​៦​០​ ​នាក់​ ​ចាប់ពី​ថ្នាក់ទី១​ ​ដល់​ថ្នាក់​ទី​៦​ ​មាន​គ្រូបង្រៀន​ក្របខណ្ឌ​ការងារ​ ​និង​នាយក​សាលា​ចំនួន​ ​៣​នាក់​ ​។​ ​សាលា​ដែល​នៅ​ជាប់​ជើងភ្នំ​មួយ​កន្លែង​នេះ​ ​បាន​ជួប​បញ្ហា​ខ្វះ​គ្រូបង្រៀន​ ​ស​ម្ភារៈ​សិក្សា​ ​និង​ស​ម្ភារៈ​បង្រៀន​។​ ​ក្រៅពី​នេះ​ ​សាលា​ក៏​កំពុង​ខ្វះ​បង្គន់​ ​បន្ទប់ទឹក​ ​អណ្តូង​ទឹក​ ​ជាដើម​។​ ​គ្រូបង្រៀន​ ​និង​ថ្នាក់​ដឹកនាំ​សាលាបឋមសិក្សា​គង​ឆា​ ​ស្នើ​ទៅ​រដ្ឋាភិបាល​យកចិត្តទុកដាក់​បន្ថែម​ទៀត​លើ​វិ​ស​័​យ​អប់រំ​ ​នៅ​តាម​តំបន់ជនបទ​ ​ដើម្បី​ធ្វើ​យ៉ាងណា​មាន​ថ្នាក់រៀន​ ​និង​គ្រូ​គ្រប់គ្រាន់​ ​សម្រាប់​អប់រំ​សិស្ស​ឱ្យ​បាន​ចប់​ថ្នាក់​បឋមសិក្សា​។