រំលងទៅមាតិកាចម្បងកូដករណាហ្គាវើលដ៍ សំដែងអុំទូកនៅខាងមុខក្រុមហ៊ុន ដើម្បីបង្ហាញថា វិវាទការងារនៅតែគ្មានដំណោះស្រាយ
ក្រុមកូដករនៃក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ (NagaWorld) ប្រមាណ ៣០នាក់ នៅថ្ងៃទី៨ ខែវិច្ឆិកា បានប្រមូលផ្ដុំគ្នានៅខាងមុខក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍ សំដែងអុំទូក ដើម្បីបន្តទាមទារដំណោះស្រាយការងារ។ ការតវ៉ារបស់ក្រុមកូដករណាហ្គាវើលដ៍ (NagaWorld) រយៈពេលជាង ៣ឆ្នាំមកនេះ នៅមិនទាន់ទទួលបានដំណោះស្រាយសមរម្យ បើទោះបីជាពួកគាត់ប្រឈមនឹងបញ្ហាជីវភាពក្តី៕