រំលងទៅមាតិកាចម្បងមុខរបរលក់នំអាកោរត្នោត របស់ពលរដ្ឋក្នុងឃុំព្រះដាក់ ខេត្តសៀមរាប
នំអាកោត្នោត នំបញ្ចុក និងនំផ្លែអាយ នៅឃុំព្រះដាក់ ស្រុកបន្ទាយស្រី មានឈ្មោះល្បីល្បាញស្ទើរគ្រប់ទីកន្លែង។ ភ្លៀវទេសចរមួយចំនួនធំដែលមកទស្សនាអង្គរវត្តតែងឈប់ និងភ្លក្សនំទាំងនោះ។ មុខរបរលក់នំបែបលក្ខណៈគ្រួសារក្នុងតំបន់អង្គរ បានជួយផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋបានល្អ។
ក៏ប៉ុន្តែប៉ុន្មានខែចុងក្រោយនេះ ពួកគាត់កំពុងភ័យខ្លាចថាអាជ្ញាធរជាតិអប្សរា នឹងបណ្ដេញពួកគាត់ចេញពីតំបន់អង្គរ ហើយបង្ខំឱ្យរុះរើផ្ទះសម្បែង ដែលធ្វើឱ្យពួកគាត់បាត់បង់មុខរបរមួយនេះ៕