រំលងទៅមាតិកាចម្បងអាជ្ញាធរវៀតណាម បញ្ជូនសកម្មជនខ្មែរក្រោមជាប់ឃុំ នៅខេត្តលង់ហោរទៅខេត្តក្រមួនស
សាច់ញាតិព្រះសង្ឃ និងសកម្មជនខ្មែរក្រោម ដែលកំពុងជាប់ពន្ធនាគារថា អាជ្ញាធរវៀតណាមបានបញ្ជូនសកម្មជនទាំងនោះ ចេញពីពន្ធនាគារខេត្តលង់ហោរ ឬវៀតណាមហៅថា វិញឡុង (Vinh Long) ទៅខេត្តក្រមួនស ឬវៀតណាមហៅថា រ៉ាត់យ៉ា (Rach Gia) ហើយកាលពីពេលថ្មីៗនេះ។ សាច់ញាតិរបស់របស់ពួកគាត់បារម្ភថា ការផ្លាស់ប្ដូរសកម្មជនខ្មែរក្រោមឱ្យទៅពន្ធនាគារដាច់ឆ្ងាយពីផ្ទះនេះ គឺជាការដាក់ទណ្ឌកម្ម និងធ្វើឱ្យគ្រួសារពិបាកទៅសួរសុខទុក្ខ។