រំលងទៅមាតិកាចម្បងកញ្ញា សេង ធារី និងសកម្មជនបក្សប្រឆាំងថា តុលាការនៅតែគ្មានភស្តុតាងចោទប្រកាន់
តុលាការក្រុងភ្នំពេញនៅ ថ្ងៃទី២១ ខែមីនា បន្តសវនាការសួរដេញដោលដាក់បន្ទុកអ្នកច្បាប់និងជាសកម្មជនតស៊ូមតិកញ្ញា សេង ធារី និងសកម្មជនគណបក្សប្រឆាំង ដែលកំពុងជាប់ឃុំចំនួន ៣នាក់ ពាក់ព័ន្ធនឹងបទចោទប្រកាន់ «ញុះញង់ និងរួមគំនិតក្បត់» នៃសំណុំរឿងផែនការវិលចូលស្រុករបស់ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី។
មេធាវី និងជនជាប់ចោទឱ្យដឹងថា សវនាការលើសំណុំរឿងនេះតំណាងអយ្យការគ្មានភស្តុតាងរឹងមាំដាក់បន្ទុកក្នុងការចោទប្រកាន់នេះឡើយ។
អ្នកស្រី សុ ជីវី សម្ភាសអ្នកច្បាប់ និងជាសកម្មជនតស៊ូមតិកញ្ញា សេង ធារី អំពីរឿងនេះ៖