​"បក្ស​សង្គ្រោះជាតិ ​សម្លឹងឃើញយុវជនបន្តវេនហើយ តែ​មិន​ជាប់​សាច់ឈាម​មេ​ដឹកនាំ​នោះ​ទេ​"

លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្រ្គោះជាតិ អះអាងថា លោក នឹងប្រកាសធ្វើនយោបាយភ្លាម បើសិនជាលោក ហ៊ុន សែន ឈប់ធ្វើបន្តជានាយករដ្ឋមន្រ្តីក្នុងពេលឆាប់ៗនេះ។   ការប្រកាសរបស់លោក សម រង្ស៊ីនេះ នៅស្របពេលគណបក្សប្រជាជនកម្ពុជាបានជ្រើសរើកូនច្បង លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត​ជាបេក្ខជននាយករដ្ឋមន្រ្តីកាលពីថ្ងៃទី២៤ធ្នូ។ លោក សម រង្ស៊ី ព្យាករណ៍ថា លោក ហ៊ុន សែន នឹងឆក់ឱកាសផ្ទេរអំណាចតពូជពង់វង្សត្រកូលនេះ នៅក្រោយការបោះឆ្នោតជាតិឆ្នាំ២០២៣នេះហើយ។   នៅស្របពេលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបោះជំហានទៅមុខ អំពីផែនការផ្ទេរអំណាចពីឱពុកទៅកូននេះ លោកសម រង្ស៊ី ក៏បង្ហើបឲ្យដឹងថា គណបក្សប្រឆាំងក៏បានមើលឃើញយុវជនឆ្នើម ជាយុវជនស្អាតស្អំ ដែលមានសមត្ថភាពដឹកនាំប្រទេសជាតិពិតប្រាកដ។ លោក សម រង្ស៊ី អះអាងថា យុវជនបន្តវេនរបស់គណបក្សសង្រ្គោះជាតិនោះ មិនមែនជ្រើសចេញពីកូនចៅរបស់លោកនោះទេ គឺជាយុវជនកើតចេញមកពីកូនកសិករ មកពីគ្រប់និន្នាការនយោបាយរួមទាំងធ្លាប់ជាសមាជិគណបក្សប្រជាជនកម្ពុជាផង។ តើយុវជនបន្តវេនរបស់គណបក្សប្រឆាំងជាអ្នកណា? ហើយតើហេតុអ្វីបានជាលោក សម រង្ស៊ីថា លោក ហ៊ុន សែន នឹងផ្ទេរអំណាចឲ្យកូន គឺលោកហ៊ុន ម៉ាណែត នៅក្នុងឆ្នាំ២០២៣? ​ »» Telegram: https://t.me/rfakhmer​ »» គេហទំព័រ https://www.rfa.org/khmer​ »» ហ្វេសប៊ុក (Facebook) https://www.facebook.com/rfacambodia​ »» យូធូប (YouTube) https://www.youtube.com/RFAKhmerVideo »» ទ្វីតធ័រ (Twitter) https://www.twitter.com/RadioFreeAsiaKH​#RFAKhmer #Cambodia #វិទ្យុអាស៊ីសេរី #កម្ពុជា #សង្គម