រំលងទៅមាតិកាចម្បងពលរដ្ឋនៅភ្នំពេញ ត្អូញត្អែរពីការលំបាកដោយសារជំនន់ទឹកភ្លៀង
ជំនន់ទឹកភ្លៀង នៅរាជធានីភ្នំពេញ បណ្តាលឱ្យលិច និងខូចខាតផ្ទះសម្បែងពលរដ្ឋប្រមាណ ២០០ គ្រួសារ ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ប្រជាពលរដ្ឋ ដែលរងគ្រោះពីជំនន់ទឹកភ្លៀង កំពុងប្រឈមមុខនឹងបញ្ហាជីវភាពលំបាក ដោយសារពួកគាត់ខាតបង់ថវិកា និងប៉ះពាល់ដល់ការប្រកបមុខរបរប្រចាំថ្ងៃ។ ពលរដ្ឋដែលរងគ្រោះពីទឹកជំនន់ នៅកណ្តាលទីក្រុងភ្នំពេញលើកឡើងថា ដោយសារតែការលុបបឹងជាច្រើនកន្លែង ដើម្បីសង់អគារ ផ្ទះល្វែង ទើបបណ្ដាលឱ្យលិច ពេលភ្លៀងធ្លាក់មកម្តងៗ។ ពួកគាត់ស្នើទៅដល់ អាជ្ញាធរពាក់ព័ន្ធ ជួយអន្តរាគមន៍ដោះស្រាយបញ្ហាទឹកជន់លិចទីក្រុងដោយទឹកភ្លៀង ដោយយកចិត្តទុកដាក់ និងឲ្យមានប្រសិទ្ធភាព។