លោក សុខ ឥសាន សុំទោសខ្មែរក្រោម ធ្វើដោយ«ប្រយោល និងគ្មានការទទួលខុសត្រូវ»

អ្នកប្រើប្រាស់បណ្តាញសង្គមនៅតែបន្តបង្ហោះសារផ្តោតលើខ្មែរកម្ពុជាក្រោម ជាពិសេស ពួកគាត់រិះគន់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន ក្រោយពីលោកនិយាយថា ខ្មែរក្រោមជា «ជនជាតិវៀតណាម» មិនមែន «ជនជាតិខ្មែរ»។ ទោះបីជាលោក សុខ ឥសាន ព្រមសុំទោសចំពោះការលើកឡើងនេះ ប៉ុន្តែអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនយល់ថា ការសុំទោសនោះ ធ្វើឡើងដើម្បីបង្រ្គប់កិច្ច។ ពីរដ្ឋធានីវ់ាស៊ីនតោន លោក សេក បណ្ឌិត សូមដកស្រង់មតិមួយចំនួនអំពីបញ្ហានេះ៖