លោក វីទិត មុនតាប៊ន ជួបក្រុមយុវជន និងតំណាងកម្មករណាហ្គាវើលដ៍

អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា លោក វីទិត មុនតាប៊ន (Vitit Muntarbhorn) បាន​ជួប​ពិភាក្សា​ជាមួយ​ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ​ ក្រុម​យុវជន​ខ្មែរ​ថាវរៈ​ និង​តំណាង​កម្មករ​ណាហ្គាវើលដ៍ នៅ​ថ្ងៃទី២៤ ខែ​សីហា។ តំណាង​កម្មករ​ និង​យុវជន បាន​ប្រាប់​ទៅ​លោក វីទិត មុនតាប៊ន​ អំពី​កង្វល់​របស់​ពួកគេ​ទាក់​ទង​ជាមួយ​លំហ​សិទ្ធិ​សេរីភាព​ ដែល​ពួក​គេ​កំពុង​ជួប​ប្រទះ។ ទន្ទឹម​គ្នា​នេះ យុវជន​ អះអាង​ថា​ លោក វិទិត មុនតាប៊ន សន្យាថា នឹង​លើក​យក​កង្វល់​ របស់​ពួក​គេ​ទៅ​បង្ហាញ​ នៅ​ក្នុង​សន្និសីទ​កាសែត​របស់​លោក នៅ​ថ្ងៃសុក្រ ទី២៦ ខែ​សីហា៕ លោក ថា ថៃ សម្ភាស​កញ្ញា ឈឹម ស៊ីថរ តំណាង​កម្មករ និង​លោក លី ចាន់ដារ៉ាវុត សកម្មជន​បរិស្ថាន​ចលនា​មាតា​ធម្មជាតិ​ បន្ថែម​អំពី​រឿង​នេះ៖