​តើ​ហេតុ​អ្វី​នាំ​ដល់​មាន​ហេតុការណ៍​បាញ់រះ​ និង​ដុតផ្ទះ​ពលរដ្ឋ​នៅ​ខេត្ត​ព្រះសីហនុ?​

កាលពី​ថ្ងៃ​ទី២១​ ខែ​កុម្ភៈ​ មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​​មួយ​ក្រុម​មាន​គ្នា​ប្រមាណ​២០នាក់ ​បានចូលបាញ់ ​និង​ដុតផ្ទះ​ពលរដ្ឋ​បណ្ដាល ​ឱ្យ​ពល​រដ្ឋ​២នាក់​រង​របួស​ធ្ងន់​និង​ស្រាល​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ ។​ ​មកទល់​ពេលនេះ​ សមត្ថកិច្ច​ខេត្ត​មិន​ទាន់​ចាប់​ខ្លួន ​ជនសង្ស័យ​បាញ់រះ​លើ ​និង​ដុតផ្ទះ​ប្រជាពល​រដ្ឋ​បាន​នៅឡើយ។​   ​តើ​ហេតុអ្វី​បណ្ដាល​ឱ្យ​មាន​អំពើ​ហិង្សា​បាញ់​រះ​នេះ ​កើត​ឡើង?​ តើ​សមត្ថកិច្ច​គួរ​តែ​មាន​ចំណាត់​ការ​ផ្លូវ​ច្បាប់​បែប​ណា​ ចំពោះរឿងនេះ?​ ​ ​​សូម​លោក​អ្នកនាង​ស្ដាប់​និង​ទស្សនា​បទសម្ភាសន៍​ជាមួយ​លោក​ យិន ម៉េងលី​ មន្ត្រី​នាំពាក្យ​សមាគម​អាដ​ហុក​ ជុំវិញ​ករណី​នេះ​ដូច​តទៅ៖​