ពលរដ្ឋរងគ្រោះពីការធ្វើអាជីវកម្មរ៉ែធ្យូង អះអាងថា អាជ្ញាធរគំរាមមិនឲ្យនិយាយរឿងផលប៉ះពាល់ដីធ្លីទៀត

ពលរដ្ឋរងគ្រោះពីការធ្វើអាជីវកម្មរ៉ែធ្យូងរបស់ក្រុមហ៊ុន ហ្គ្រីន វូត ឌីវេឡុបមេន ខមភេនី (Green Wood Development Company LTD) អះអាងថា អាជ្ញាធរខេត្តស្ទឹងត្រែង បានគេចវេះមិនទទួលខុសត្រូវ និងគំរាមកំហែងពលរដ្ឋដល់ផ្ទះមិនឲ្យពួកគាត់ទាំងនោះ និយាយរឿងអំពីផលប៉ះពាល់ដីធ្លី ដោយសារតែការធ្វើអាជីវកម្មរ៉ែធ្យូងឡើយ។ ការលើកឡើងនេះ គឺបន្ទាប់ពីអាជ្ញាធរខេត្តស្ទឹងត្រែង បានចេញសេចក្ដីបដិសេធ និងកាងការពារក្រុមហ៊ុនចិន ថា ការធ្វើអាជីវកម្មរ៉ែធ្យូង មិនមានផលប៉ះពាល់ដីស្រែចម្ការរបស់ប្រជាពលរដ្ឋនោះទេ។ 👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/pNeb6dnRQok