រំលងទៅមាតិកាចម្បងតុលាការខេត្តព្រះវិហារឃុំខ្លួនពលរដ្ឋ២៨នាក់នៅពន្ធនាគារ រឿងវិវាទដីធ្លី
តុលាការខេត្តព្រះវិហារសម្រេចបញ្ជូនពលរដ្ឋ២៨នាក់ឃុំខ្លួននៅពន្ធនាគារក្នុងវិវាទដីធ្លី ក្រោយសមត្ថកិច្ចបង្ក្រាបដោយហិង្សា។
កាលពីព្រឹកថ្ងៃទី០៦ខែមីនាសមត្ថកិច្ចចម្រុះខេត្តព្រះវិហារ បានចុះរុះរើនិងដុតផ្ទះសម្បែង របស់ប្រជាពលរដ្ឋនៅឃុំស្រយង់ និងឃុំត្បែងពីរ ។ ខណៈនោះពលរដ្ឋជាង១០០នាក់ ក៏បនាំគ្នារារាំងអាជ្ញាធរបណ្ដាលឲ្យមានការប៉ះទង្គិចគ្នា ជាមួយកងកម្លាំងសមត្ថកិច្ចចម្រុះ ដែលមានគ្នារាប់រយនាក់។ សមត្ថកិច្ចចម្រុះ បានបាញ់កាំភ្លើងរះឡើងលើ និងគប់គ្រាប់បែកផ្សែងជាច្រើនគ្រាប់ទៅលើប្រជាពលរដ្ឋ ព្រមទាំងបានចាប់ខ្លួនពលរដ្ឋទាំងនោះជាបន្តបន្ទាប់។