ពលរដ្ឋ​ជា​ច្រើន​គ្រួសារ ខ្វះ​ទី​ជម្រក​ដោយ​សារ​ជំនន់​ទឹក

ជំនន់​ទឹក​ភ្លៀង បណ្តាល​ឱ្យ​លិច​ផ្ទះសម្បែង​ពលរដ្ឋ​រាប់​សិប​ខ្នង ដែល​រស់នៅ​តាម​បណ្ដោយ ស្ទឹង​ព្រែក​ត្នោត ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល។ពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ កំពុង​បន្ត​ខ្វះ​ទី​ជម្រក ដោយ​សារ​ផ្ទះ​របស់​ពួក​គាត់ បាក់​ស្រុត​ចូល​ទឹក ហើយ​កំពុង​រង​ចាំ​ជំនួយ​ពី​អាជ្ញាធរ៕