រំលងទៅមាតិកាចម្បងក្រុមឈ្មួញលួចនាំចេញវល្លិរមៀតទៅលក់នៅប្រទេសឡាវ
ក្រុមឈ្មួញមានអំណាចនៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង កំពុងរត់ពន្ធដើមវល្លិរមៀត យកទៅលក់នៅប្រទេសឡាវ ដោយខុសច្បាប់ ប្រមាណជាង២ខែមកហើយ។ សកម្មជន និងមន្ត្រីសង្គមស៊ីវិលព្រួយបារម្ភថា ក្រុមឈ្មួញទាំងនោះអាចយកដើមវល្លិរមៀតទៅផលិតជាគ្រឿងញៀន។ ចំណែកអាជ្ញាធរខេត្តថាកំពុងស្រាវជ្រាវរកអ្នកជាប់ពាក់ព័ន្ធករណីនេះ។