រំលងទៅមាតិកាចម្បងតើលោកបណ្ឌិត កែម ឡី ធ្លាប់ផ្តល់ការវិភាគបែបណា...
លោកបណ្ឌិត កែម ឡី ធ្លាប់ធ្វើជាវាគ្មិនមួយរូប ដែលមានទស្សនវិស័យវែងឆ្ងាយ។ ការវិភាគស្ថានការណ៍ទុកជាមុនរបស់លោកមួយចំនួន នៅតែអាចឆ្លុះបញ្ចាំងពីស្ថានការណ៍បច្ចុប្បន្ន និងទៅអនាគតរបស់កម្ពុជា។
នៅថ្ងៃសុក្រទី ៨ កក្កដាស្អែកនេះវិទ្យុអាស៊ីសេរី នឹងមានរៀបចំនាទីវេទិកាអ្នកស្តាប់ពិសេសមួយ ឧទ្ទិសដល់លោក បណ្ឌិត កែម ឡី។
លោក ជុន ច័ន្ទបុត្រនឹងសម្របសម្រួលវេទិកានេះ ដោយមានការចូលរួមពីវាគ្មិនកិត្តិយស គឺលោក បណ្ឌិត កែម ឡី តាមរយៈខ្សែវីដេអូ ដកស្រង់ចេញពីវេទិកាអ្នកស្តាប់នានា ដែលលោកធ្លាប់ធ្វើជាវាគ្មិន គ្រាដែលលោកនៅមានជីវិតនៅឡើយ។
តើលោកបណ្ឌិត កែម ឡី ធ្លាប់ផ្តល់ការវិភាគបែបណា ទាក់ទងទៅនឹងបញ្ហាសំខាន់មួយចំនួនដូចជា បញ្ហាភ្លើងអគ្គីសនី បញ្ហាដីសម្បទានសេដ្ឋកិច្ច បញ្ហាព្រំដែននិងទឹកដីខ្មែរកម្ពុជាក្រោម?
តើលោកបណ្ឌិត កែម ឡី ធ្លាប់មានទស្សនៈបែបណា ចំពោះការត្រៀមផ្ទេរតំណែងនាយករដ្ឋមន្រ្តី ពីលោក ហ៊ុន សែន ទៅអោយកូនប្រុសច្បងរបស់លោក?
»» Telegram: https://t.me/rfakhmer
»» គេហទំព័រ https://www.rfa.org/khmer
»» ហ្វេសប៊ុក (Facebook) https://www.facebook.com/rfacambodia
»» យូធូប (YouTube) https://www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter) https://www.twitter.com/RadioFreeAsiaKH#RFAKhmer #Cambodia #វិទ្យុអាស៊ីសេរី #កម្ពុជា #សង្គម