ហេតុអ្វីអ្នកវាយប្រហារសកម្មជននយោបាយ និងសង្គម មិនត្រូវបានគេចាប់ មកកាត់ទោស?

អំពី​ហិង្សា​នយោបាយ​នៅ​តែ​បន្ត​កើត​មាន​ឡើង​ គិត​មក​ទល់​ពេល​នេះ​មាន​សកម្មជន​សង្គម​ និង​នយោបាយ​ប្រមាណ​ ៤០នាក់​ហើយ ដែល​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​បង្ក​ហិង្សា​ បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ ខ្លះ​ស្លាប់ និង​ខ្លះ​ទៀត​ពិការ​។​ ករណី​ហិង្សា​ទាំង​នោះ​ភាគ​ច្រើន​គឺ​មាន​លក្ខណៈ​ស្រដៀង​គ្នា​ ដូចជា​ការ​ព្រួត​វាយ​ វាយ​ពី​ក្រោយ​ខ្នង​ ដេញ​ធាក់​ម៉ូតូ​ផ្ដួល​ ឬ​គប់​ដុំ​ថ្ម​ចូល​ផ្ទះ​ជាដើម។ ករណី​ទាំង​នេះ​ ភាគច្រើន​ សមត្ថកិច្ច​មិន​បាន​ចាប់​ជន​ដៃ​ដល់​ ទៅ​ផ្ដន្ទាទោស​នោះ​ឡើយ។ តើ​ហេតុអ្វី​បាន​ជា​អ្នក​វាយប្រហារ​សកម្មជន​នយោបាយ​ និង​សង្គម មិន​ត្រូវ​បាន​គេ​ចាប់​យក​មក​កាត់​ទោស? វាគ្មិន​កិត្តិយស៖ ១. លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ២. លោក ថាច់ សេដ្ឋា អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន ៣. លោក នល់ ពង្សធិរិទ្ធ សកម្មជន​គណបក្ស​ភ្លើង​ទៀន​ ដែល​រងគ្រោះ​ពី​ការ​លួច​វាយ