សម្ភាស​ស្ថាបនិក​​សម្ព័ន្ធ​អ្នកសារព័ត៌មាន​ ខេមបូចា​ CamboJa

ក្រុមអ្នកសារព័ត៌មាន​កម្ពុជា​ជា​ច្រើន​នាក់​ នាំ​គ្នា​សម្ពោធសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាថ្មីមួយ ហៅកាត់ថា ខេមបូចា នៅព្រឹកថ្ងៃទី១៣ ខែធ្នូ នៅសណ្ឋាគារ ហ៊ីម៉ាវារី ក្នុងរាជធានីភ្នំពេញ។ស្ថាបនិកសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ប្រកាសថា ខេមបូចា គឺជាស្ថាប័នឯករាជ្យ គ្មាននិន្នាការ នយោបាយទៅរកគណបក្សណាមួយ ឡើយ ហើយ បេសកកម្មរបស់ ខេមបូចា គឺពង្រឹងវិជ្ជាជីវៈសារព័ត៌មាន ពង្រឹងសេរីភាពអ្នកសារព័ត៌មាន ពង្រឹងឯករាជ្យភាពរបស់ ប្រព័ន្ធផ្សព្វផ្សាយ និងអំណាចសារព័ត៌មាន និងដើម្បីការពារអ្នកសារព័ត៌មាន។