ខ្មែរនៅជប៉ុន អំពាវនាវឱ្យខ្មែរទាំងអស់តស៊ូស្វែងរកយុត្តិធម៌ជូនលោក លិម គិមយ៉ា

ពលរដ្ឋខ្មែរនៅប្រទេសជប៉ុន ប្រមាណ៥០នាក់ កាលពីថ្ងៃអាទិត្យ ទី១៩ ខែមករា បាននាំគ្នាធ្វើពិធីគោរពវិញ្ញាណក្ខន្ធ និងឧទ្ទិសកុសលជូនលោក លិម គិមយ៉ា និងវីរជនស្នេហាជាតិមួយចំនួនទៀត ដែលរងការបាញ់សម្លាប់ក្រោមការដឹកនាំអំណាចរបស់ត្រកូល«ហ៊ុន»។ ពួកគាត់អំពាវនាវដល់ពលរដ្ឋខ្មែរទាំងអស់ឱ្យប្រែក្លាយការឈឺចាប់ទាំងនេះ ទៅជាថាមពលក្នុងការតស៊ូស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ និងកសាងសង្គមកម្ពុជាមួយតាមបែបប្រជាធិបតេយ្យពិតប្រាកដសម្រាប់ពលរដ្ឋខ្មែរទាំងអស់គ្នា៕