ខ្មែរ​អាមេរិកាំង​គ្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង​ការពង្រីក​ឥទ្ធិពល​បក្សកាន់​អំណាច​ក្នុង​ទីក្រុង​ឡុងប៊ិច​

ពលរដ្ឋ​ខ្មែរ-អាមេរិកាំង​ក្នុង​សហគមន៍​ខ្មែរ​នៃ​ទីក្រុង​ឡុងប៊ិច​(Long Beach)​​រដ្ឋ​កាលីហ្វរញ៉ា (California)​អះអាង​ថា​បក្សកាន់​អំណាច​កំពុង​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​​តាម​រយៈ​ព្រឹត្តិ​ការណ៍​មួយ​ហៅ​ថា​«ពិធី​ក្បួន​ដង្ហែ ​និង​បុណ្យ​វប្បធម៌​ក្រុង​ខ្មែរ» ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ​ ទី​០៧ ​មេសា​​ខាង​មុខ​នេះ។​ ​ពួក​គេ​គ្រោង​ជួប​ជុំគ្នា​សម្ដែង​មតិ​ប្រឆាំង​នឹង​អ្វី​មួយ​ដែល​ពួកគាត់​ជឿ​ជាក់​ថា​ជាការ​ពង្រីក​ឥទ្ធិពល​របស់​គណ​បក្ស​កាន់​អំណាច​នៅ​លើ​ទឹកដី​នៃ​សហរដ្ឋ​អាមេរិក​នេះ។   ​លោក​ ​យ៉ង ចាន់តារា​ ​សម្ភាស​ផ្ទាល់​មួយជា​មួយ​អគ្គ​លេខាធិការ​គណ​បក្ស​សង្គ្រោះ​ជាតិ​អាមេរិក​លោក​ ​រី គា​ ​ដែល​ជា​អ្នក​ដឹកនាំ​គម្រោង​ជួបជុំ​នេះ៖​​ ​​ #វិទ្យុអាស៊ីសេរី​ #កម្ពុជា​ #ហ៊ុនសែន​ #អំពើគាបសង្កត់ឆ្លងដែន​ #គណបក្សប្រជាជនកម្ពុជា​ #គណបក្សសង្គ្រោះជាតិ​ #គណបក្សសង្គ្រោះជាតិអាមេរិក​ #ទីក្រុងឡុងប៊ិច​ ​​ #RFAKhmer​ #Cambodia ​#Thailand ​#HunManet​ #HunSen ​#TransnationalRepression​ #CPP​ #Authoritarianism​ #TheCPP​ #CNRPA​ #CNRP​ #LongBeach​ #KhmerAmerican