រំលងទៅមាតិកាចម្បងតុលាការកំពូល នឹងប្រកាសសាលដីកាលើបណ្ដឹងសុំនៅក្រៅឃុំរបស់លោក ថាច់ សេដ្ឋា នៅខែក្រោយ
តុលាការកំពូល នៅថ្ងៃទី២៨ ខែមេសា បើកសវនាការជំនុំជម្រះបណ្តឹងសុំនៅក្រៅឃុំរបស់លោក ថាច់ សេដ្ឋា ហើយគ្រោងនឹងប្រកាសសាលដីកា នៅថ្ងៃទី៣ ខែឧសភាសប្ដាហ៍ក្រោយ។ មេធាវីការពារក្ដីលោក ថាច់ សេដ្ឋា ម្នាក់គឺលោកមេធាវី សឺន ជុំជួន រំពឹងថា តុលាការកំពូលនឹងសម្រេចក្ដីដោយសុភវិនិច្ឆ័យ ដោយអនុញ្ញាតអនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា នៅក្រៅឃុំបណ្ដោះអាសន្នតាមសំណើ។