មូលដ្ឋានទ័ពរាម«សាងសង់ផែសំចតស្ងួតថ្មីអាចផ្ទុកនាវាមុជទឹកយោធាចិន»

អតីតមន្ត្រីយោធាជើងទឹកអាមេរិក និងអ្នកវិភាគវិស័យយោធានៃមជ្ឈមណ្ឌលសន្ដិសុខអាមេរិកថ្មី (Center for a New Amarican Security) លើកឡើងថា មូលដ្ឋានទ័ពជើងទឹករាមរបស់កម្ពុជា បានសាងសង់ផែសំចតស្ងួតថ្មីមួយ ដែលអាចប្រើប្រាស់សម្រាប់ការចូលចតរបស់នាវាមុជទឹកយោធាចិន។