រំលងទៅមាតិកាចម្បងអ្នកជំនាញអាមេរិក៖ ចិនអាចប្រើប្រាស់កំពង់ផែរាមដើម្បីឈ្លបយកការណ៍ និងប្រមូលព័ត៌មានសម្ងាត់ពីប្រទេសនានាក្នុងតំបន់
អ្នកជំនាញតំបន់អាស៊ីអាគ្នេយ៍នៃមជ្ឈមណ្ឌលដើម្បីការសិក្សាអំពីយុទ្ធសាស្ត្រ និងអន្តរជាតិ (CSIS) របស់អាមេរិក ដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតុន (Washington D.C.) លើកឡើងថា ចិនអាចប្រើប្រាស់កំពង់ផែរាមដើម្បីឈ្លបយកការណ៍ និងប្រមូលព័ត៌មានសម្ងាត់ពីប្រទេសនានានៅក្នុងតំបន់។ ការលើកឡើងនេះ កើតមានឡើងស្របពេលកងទ័ពរំដោះប្រជាជនចិន (PLA) ជិត ៨០០នាក់ កំពុងឈរជើងនៅកម្ពុជាដើម្បីធ្វើសមយុទ្ធ«នាគមាស»១៥ថ្ងៃ ដោយមាននាវាចម្បាំងចិន៣គ្រឿងចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ បន្ថែមលើនាវាចម្បាំង២គ្រឿងទៀតដែលបានចតនៅកំពង់ផែរាមជាង៥ខែមកហើយអត់ត្រលប់ទៅវិញ។