ប្រធាន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ ផ្ញើ​សារ​កុំ​ឲ្យ​យុវជន បាក់ទឹកចិត្ត​ និង​បន្ត​ក្រោក​ឈរ​ទាមទារ​យុត្តិធម៌

ប្រធាន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក កើត សារ៉ាយ ផ្ញើ​សារ​អំពាវនាវ​ដល់​យុវជន កុំ​ឲ្យ​បាក់ទឹកចិត្ត​ និង​បន្ត​ក្រោក​ឈរ​ទាមទារ​យុត្តិធម៌។ ការ​ផ្ញើ​សារ​អំពាវនាវ​បែបនេះ ធ្វើ​ឡើង​ក្នុង​ពេល​លោក​ត្រូវ​បាន​មន្ត្រី​ពន្ធនាគារ​នាំ​ខ្លួន​ឲ្យ​ចូល​ស្តាប់​សេចក្តី​សម្រេច​របស់​តុលាការ​កំពូល ដែល​បដិសេធ​មិន​ឲ្យ​លោក​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន នៅព្រឹកថ្ងៃទី៧ ខែសីហា។ យុវជន និងមន្ត្រីសិទ្ធិមនុស្ស ចាត់ទុកសេចក្តីសម្រេចរបស់តុលាការកំពូល គឺជារឿងអយុត្តិធម៌។