រំលងទៅមាតិកាចម្បងសាលាដំបូងរាជធានីភ្នំពេញសម្រេចបិទបញ្ចប់ការសួរដេញដោលសំណុំរឿងក្បត់ជាតិរបស់លោក កឹម សុខា
ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញសម្រេចបិទបញ្ចប់ការសួរដេញដោលលើសំណុំរឿងក្បត់ជាតិរបស់លោក កឹម សុខា ហើយនៅថ្ងៃទី១៩ខែតុលា។ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសម្រេចឲ្យគូភាគីសរសេរសារណាសន្និដ្ឋានសំរេចរយៈពេលជាង ២ខែ។ប៉ុន្តែសហមេធាវីការពារក្តីឲ្យលោក កឹម សុខា ស្នើសុំត្រឹមរយៈពេល ២សប្តាហ៍ដើម្បីសារណាសន្និដ្ឋានសំរេច។ ជាចុងក្រោយតុលាការបានសម្រេចផ្ដល់ពេលវេលាសម្រាប់ការសរសេរសារណាសន្និដ្ឋានសំរេចរយៈពេល ២ខែទៅដល់គូភាគីពាក់ព័ន្ធ។ មេធាវីការពារក្តីលោក កឹម សុខា ថ្លែងថាពួកគេសោកស្ដាយចំពោះការសម្រេចរបស់តុលាការទុក្ខពេលវេលាយូរបែបនេះ ដែលប៉ះពាល់ដល់ផលប្រយោជន៍ និង សិទ្ធិផ្ទាល់ខ្លួនរបស់កូនក្តី៕