សាលកវិទ្យាល័យជាតិគ្រប់គ្រង«បំបាក់»ស្មារតីនិស្សិតម្នាក់មិនឱ្យចេញតវ៉ារកយុត្តិធម៌ឱ្យអតីតគរុសិស្ស កែវ សុវណ្ណឫទ្ធិ

មិត្តភក្ដិអតីតគរុសិស្សវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា លោកកែវ សុវណ្ណឬទ្ធិ គឺនិស្សិត ឡាន​ ប្រាថ្នា ត្រូវបានសកលវិទ្យាធិការរងនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ហៅទូរស័ព្ទសួរនាំកាលពីថ្ងៃទី២៨ និង២៩ ខែតុលា ជុំវិញមូលហេតុដែលនិស្សិតរូបនេះ ជួយចេញតវ៉ាស្វែងរកយុត្តិធម៌ឱ្យអតីតគរុសិស្ស កែវ សុវណ្ណឫទ្ធិ នៅមុខក្រសួងអប់រំ យុវជន និងកីឡា។ យុវជន កែវ សុវណ្ណឫទ្ធិ ចាត់ទុកទង្វើនេះថា ជាការបំបាក់ស្មារតី និងរំលោភសិទ្ធិសេរីភាពសម្ដែងមតិមិត្តភក្ដិរបស់ខ្លួន។