រំលងទៅមាតិកាចម្បងអាជ្ញាធរនៅតែមិនទាន់ដោះស្រាយចំណុចមន្ទិលសង្ស័យសំខាន់ៗ នៃឃាតកម្មបណ្ឌិត កែម ឡី
សាច់ញាតិ និងក្រុមអ្នកគោរពស្រលាញ់បណ្ឌិត កែម ឡី នៅតែជំរុញឲ្យរដ្ឋាភិបាល ស៊ើបអង្កេតករណីឃាតកម្មបណ្ឌិត កែម ឡី ដើម្បីដោះស្រាយចំណុចមន្ទិលសង្ស័យសំខាន់ៗ ដែលពួកគាត់ ជឿថា គ្មានការស៊ើបអង្កេតឲ្យបានគ្រប់គ្រាន់នាពេលកន្លងមក។ ប៉ុន្តែ អ្នកនាំពាក្យរដ្ឋាភិបាល ថា សំណុំរឿងឃាតកម្មបណ្ឌិត កែម ឡី ស្ថិតក្នុងដៃតុលាការ ដូច្នេះរដ្ឋាភិបាលមិនអាចលូកដៃបានឡើយ។