រំលងទៅមាតិកាចម្បងសកម្មជនការពារព្រៃព្រះរការនិងពលរដ្ឋនៅខេត្តព្រះវិហារថាមន្ត្រីបរិស្ថានមិនអើពើទប់ស្កាត់បទល្មើសព្រៃឈើ
សកម្មជនការពារព្រៃព្រះរការ និងប្រជាសហគមន៍ជនជាតិដើមភាគតិចកូយនៅខេត្តព្រះវិហារ ខកចិត្តចំពោះមន្រ្តីបរិស្ថានដែលមិនអើពើបង្ក្រាបបទល្មើសព្រៃឈើនៅតំបន់ព្រៃព្រះរការ។ ការលើកឡើងនេះធ្វើឱ្យក្រោយពីពួកគេបានចុះល្បាតព្រៃក្នុងខែសីហាកន្លងទៅរកឃើញបទល្មើសព្រៃឈើជិត៣០០ករណី(២៤៩ករណី) រួមទាំងប្រទះឃើញរទេះក្របីដឹកឈើ៣គ្រឿង និងគោយន្ត២គ្រឿងកំពុងតែចូលដឹកឈើដោយគ្មានអាជ្ញាធរណាចុះទប់ស្កាត់ឡើយ ។