រំលងទៅមាតិកាចម្បងថ្នាក់ដឹកនាំគណបក្សភ្លើងទៀនជួបសមាជិកសភាបក្សប្រឆាំងនៅប្រទេសកូរ៉េ
សមាជិកគណៈកម្មាធិកានាយកគណបក្សភ្លើងទៀន លោក ឈុន ប៊ុនឃាន និងសហការី បានជួបពិភាក្សាការងារមួយចំនួន ជាមួយសមាជិកសភារបស់គណបក្សយុត្តិធម៌ ដែលជាគណបក្សប្រឆាំងនៅប្រទេសកូរ៉េ នៅថ្ងៃទី ១៥ ខែឧសភា ។ នៅក្នុងជំនួបជាមួយប្រមុខដឹកនាំបក្សប្រឆាំងកូរ៉េខាងត្បូងនោះ មន្រ្តីគណបក្សភ្លើងទៀន លើកឡើងពីស្ថានការណ៍នយោបាយនៅកម្ពុជា និងចែករំលែក ផ្លាស់ប្តូរ មតិយោបល់ពីបញ្ហារបស់គណបក្សរបស់ពួកគេ និងស្នើដល់សមាជិកសភារបស់គណបក្សយុត្តិធម៌ លើកឡើងអំពីការផ្តល់ជំនួយរបស់ប្រទេសកូរ៉េមករដ្ឋាភិបាលកម្ពុជា ត្រូវតែភ្ជាប់ជាមួយលក្ខខណ្ឌ ពិនិត្យលើបញ្ហាសិទ្ធិមនុស្ស ប្រជាធិបតេយ្យ មុននឹងសម្រេចចិត្តឲ្យខ្ចីថវិកា ហើយគណបក្សទាំងពីរ នឹងបន្តសហការណ៍គ្នាទៅថ្ងៃអនាគតទៀត។