មូលហេតុ និងផលប៉ះពាល់ការពន្យារពេលកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អាមេរិក

ឱកាស​ដែល​មេដឹកនាំ​ប្រទេស​សមាជិក​អាស៊ាន ជួប​ប្រជុំ​ផ្ទាល់​ជាមួយ​ប្រធានាធិបតី​អាមេរិក លោក ចូ បាយដិន (Joe Biden) នៅ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីងតោន(Washington) នៅ​ចុង​ខែ​មីនា​នេះ កំពុង​មាន​បញ្ហា​ចម្រូង​ចម្រាស់​ នៅពេល​ដែល​មន្ត្រី​ជាន់ខ្ពស់​កម្ពុជា​អះអាង​ថា​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន-អាមេរិក​ (ASEAN-US Special Summit) ​ត្រូវ​បានគេលើកពេល។ លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​អះអាង​ថា​ មេដឹកនាំ​អាស៊ាន​ខ្លះ​មិន​អាច​ចូលរួម​ប្រជុំ​តាម​ពេលវេលា ដែល​សហរដ្ឋ​អាមេរិក ​គ្រោងធ្វើនៅចុងនៅខែមីនានេះ។ តែ​ទោះជា​យ៉ាងណា មកដល់​ពេលនេះ ការ​អះអាង​ពី​ការពន្យារ​ពេល​នេះ​គឺ​លើកឡើង​តែ​ភាគី​កម្ពុជា​តែ​ឯង នៅ​ពេល​ដែល​ប្រទេស​ឥណ្ឌូណេស៊ី (Indonesia) ជា​អ្នកសម្រប​សម្រួល​កិច្ចប្រជុំ​នេះ​នៅ​មិនទាន់​ឆ្លើយ​ថា​យ៉ាងណា រីឯក្រសួងការបរទេស​សហរដ្ឋ​អាមេរិកក៏មិនឆ្លើយតបនឹងការលើកពេលកិច្ចប្រជុំនេះ នៅឡើយដែរ។ ​ តើ​ហេតុផល​អ្វី​ខ្លះ ដែល​នាំ​ឱ្យ​មាន​ភាព​ប្រទាំង​ប្រទើស​គ្នា​ក្នុង​ចំណោម​មេដឹកនាំ​អាស៊ាន​ទៅ​លើ​កាល​កំណត់​កិច្ចប្រជុំ​កំពូល​ពិសេស​នេះ? »» Telegram: https://t.me/rfakhmer​ »» គេហទំព័រ https://www.rfa.org/khmer​ »» ហ្វេសប៊ុក (Facebook) https://www.facebook.com/rfacambodia​ »» យូធូប (YouTube) https://www.youtube.com/RFAKhmerVideo »» ទ្វីតធ័រ (Twitter) https://www.twitter.com/RadioFreeAsiaKH​#RFAKhmer #Cambodia #វិទ្យុអាស៊ីសេរី #កម្ពុជា #សង្គម