ពលរដ្ឋ​មួយ​ចំនួន​នៅ​ខេត្ត​បាត់ដំបង​នាំ​គ្នា​មក​នេសាទ​នៅ​ទំនប់​សាលា​តាអន

ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​នៅ​ខេត្ត​បាត់ដំបង នាំ​គ្នា​នេសាទ​ត្រី​នៅ​ទំនប់​ទឹក​សាលា​តាអន​ក្នុង​ស្ទឹង​សង្កែ។ ក្រុម​យុវជន​បារម្ភ​ពី​ការ​ធ្លាក់​ចុះ​ទិន្នផល​ត្រី​នៅ​ឆ្នាំ​បន្ទាប់ ដោយ​សារ​ពលរដ្ឋ​ខ្លះ​ លួច​ប្រើ​ឧបករណ៍​នេសាទ​ខុស​ច្បាប់។ មន្ត្រី​សង្គម​ស៊ីវិល ស្នើ​ឱ្យ​អាជ្ញាធរ​ជល​ផល​ចុះ​ពិនិត្យ​ និង​អប់រំ​ពលរដ្ឋ​ឱ្យ​យល់​ដឹង​ពី​ការ​នេសាទ​ដោយ​ត្រឹម​ត្រូវ ដើម្បី​ចៀស​វាង​ការ​នេសាទ​ដែល​ធ្វើ​ឱ្យ​ត្រី​កាន់​តែ​ខ្សត់​ទៅ៕