សកម្មជនចលនាមាតាធម្មជាតិ ចូលរួមវេទិកាប្រជាធិបតេយ្យ នៅប្រទេសកូរ៉េ

សកម្មជន​ចលនា​មាតា​ធម្មជាតិ​ ​លោក​ ​លី​ ​ចាន់​ដារ៉ា​វុ​ធ​ ​ចូលរួម​ធ្វើជា​វាគ្មិន​នៅ​វេទិកា​ប្រជាធិបតេយ្យ​ ​ក្នុង​ទីក្រុង​ក្វា​ង​ជូ (​G​wan​ju) ​ប្រទេស​កូរ៉េ​ខាងត្បូង​ (​South Korea​) ​នៅ​ថ្ងៃ​ទី​១​៧​ ​ខែ​ឧសភា​ ​។​ ​វេទិកា​មាន​យុវជន​ប្រមាណ​ ​១​០​០​ ​នាក់​ ​មកពី​តាម​បណ្តា​ប្រទេស​ផ្សេងៗ​ ​នៅ​លើ​ពិភពលោក​ចូលរួម​។​ ​យុវជន​ ​លី​ ​ចាន់​ដារ៉ា​វុ​ធ​ ​លើកឡើង​ថា​ ​គោលបំណង​ដែល​ខ្លួន​មក​ធ្វើជា​វាគ្មិន​ក្នុង​សិក្ខាសាលា​នេះ​ ​ដើម្បី​ចែករំលែក​អំពី​ស្ថានភាព​លទ្ធិប្រជាធិបតេយ្យ​ ​ការគោរព​សិទ្ធិមនុស្ស​ ​បញ្ហា​បរិស្ថាន​នៅ​ប្រទេស​កម្ពុជា​ ​និង​ឈ្វេងយល់​អំពី​បទពិសោធន៍​នៃ​ប្រទេស​ដ៏​ទៃ​ទៀត​ ​ព្រមទាំង​ពង្រឹង​ការ​ទំនាក់ទំនង​រវាង​សកម្មជន​ប្រជាធិបតេយ្យ​ ​លើ​ពិភពលោក​ផង​។